(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តសហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទជាច្រើនទីតាំងនៅតាមបណ្ដាភូមិសាស្ត្រមួយចំនួនក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំព ង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំ ពង់ឆ្នាំងទទួលបាន បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបែងចែកកម្លាំងជា៣ក្រុមមានដូចជា៖
ដោយក្រុមទី១៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល សហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងសហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង ដែលមានកម្លាំងសរុប ១២នាក់ មធ្យោបាយបាឡាស្មាច់ចំនួន៣គ្រឿង បានចុះប្រតិបត្តិកា ររុះរើឧបករណ៍នេសាទខុសច្បាប់មានរបាំងលូសាច់អួន និ ងរបាំងលូស្បៃមុងនៅចំណុចកោះបរាជ និងចំណុចព្រែកក្បាលកន្លង់ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ដែលគេធ្វើសកម្មភាពដោយប្រើឧបករណ៍នេសាទខុសទៅនឹងច្បាប់ស្ដីពីជលផល។
ក្រុមទី២៖ កម្លាំងសង្កាត់រដ្ឋបាលជលផល ជលគីរីកម្លាំង៣ នាក់ មធ្យោបាយបាឡាស្មាច់១គ្រឿងដឹកនាំដោយលោក រៀល សុ ខុម នាយសង្កាត់បានចុះប្រតិបត្តិការរុះរើសម្រា ស់នៅចំណុចមាត់ទន្លេ ស្ដីដកគងក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី។
ក្រុមទី៣៖ ដឹកនាំដោយលោក នួន រិទ្ធី នាយផ្នែកជលផលកំពុងប្រាសាទ សហការជាមួយអាជ្ញាធរឃុំស្វាយជ្រុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ កម្លាំងសរុបចំនួន៩នាក់ មធ្យោបាយកាណូត ២គ្រឿង បានចុះប្រតិបត្តិការបង្ក្រា បបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំស្វាយជ្រុំស្រុករលាប្អៀរ ដោយបានរុះរើបំផ្លាញចោលសម្រាស់រួមផ្សំដែលមានដាក់កំប្លោកពីលើខុសទៅនឹងច្បាប់ស្ដីពីជលផល ស្ថិតនៅចំណុចព្រែកក្រពើពុល និងប្រលិចតក្អែក ក្នុងភូមិកំ ពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
កិច្ចប្រតិបត្តិការរបស់ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបីទាំង៣ក្រុមខាងលើនេះ ជាលទ្ធផល ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់មាន៖ មែកឈើធ្វើសម្រាស់ដែលមានដាក់កំប្លោកពីលើចំនួន២ករណី ស្មើនិង១៤កន្លែង ទំហំប្រមាណ៤៣០០ម៉ែត្រការ៉េ, មែកឈើដាក់ធ្វើសម្រាស់ចំនួន៧៣០មែក, បង្គោលចំនួន១៣៧ដើម,ខ្សែចំណង១៥០ម៉ែត្រ, របាំងសាច់អួន១ករណីស្មើនឹង ១កន្លែង ប្រវែង ១៥០ម៉ែត្រ, លូសាច់អួនចំនួន៤គ្រឿង,បង្គោលចំនួន១០០ដើម,របាំងស្បៃមុង ១ករណីស្មើនឹង៨កន្លែង ប្រវែង៤០០ម៉ែត្រ,លូស្បៃមុងចំនួ ន៨គ្រឿង,បង្គោលចំនួន២០០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាមផងដែរ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោ កតែងតែបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ជាញឹកញាប់ដែរថា ទាំងរដូវបិទនេសាទ ក៏ដូចជារដូវបើកនេសាទ តាមការណែនាំរបស់លោកអភិបាលខេត្តដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមិនអនុញ្ញាតឲ្យកើតមាននូវបទល្មើសនេសាទណាមួយឡើយ ពិសេសការប្រើឧបករណ៍នេសាទខុសច្បាប់ស្ដីពីជលផល។
ជារៀងរាល់ឆ្នាំសមត្ថកិច្ចរបស់លោកតែងបានសហការជា មួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលតាមបណ្ដាស្រុកពាក់ព័ន្ធចុះធ្វើសកម្មភាពបង្ក្រាបនិងទប់ស្កាត់ជាបន្តបន្ទាប់ តាំងពីរដូវបិទរហូតដល់បច្ចុប្បន្ន តែក៏នៅមានចន្លោះ ប្រហោងទីតាំងមួយចំនួនដែលជនខិលខូចបានលួចធ្វើស កម្មភាពហើយកម្លាំងរបស់លោកមិនបានដឹង។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំធ្វើសកម្មភាពនេសាទទាំងឡាយណាដែលច្បាប់ហាមឃាត់សុំបងប្អូនមេត្តាអនុវត្តតាមការណែនាំ និងការអប់រំផ្សព្វផ្សាយរបស់សហគមន៍នេសាទ និងមន្ត្រីជំនាញជលផល ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលតែងបានចុះអប់រំណែនាំដល់បងប្អូនប្រជានេសាទឱ្យចូលរួមគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ក៏ដូចជាចូលរួមក្នុងការអភិរក្សថែរក្សាពូជត្រីនៅក្នុងបឹងទន្លេសាបទាំងមូលផងដែរ។
សូមបញ្ជាក់ថា ក្នុងរដូវនេះប្រជានេសាទក្នុងខេត្តកំពង់ឆ្នាំងភាគច្រើនគេប្រើឧបករណ៍នេសាទដោយធ្វើជាបណ្ដុំសម្រាស់មែកឈើ ដើម្បីហ៊ុំព័ទ្ធចាប់ត្រី រីឯវិធីធ្វើនោះ គឺគេយកមែកឈើមកដាក់គរផ្ដុំទៅតាមទំហំតូចធំដែលមានទំ ហំ ចាប់ពីរ១០ម៉ែត្រ ៤ជ្រុងរហូតទៅដល់រាប់រយម៉ែត្រ បន្ទា ប់មកគេយកកំប្លោកមកដាក់រាយគ្របពីលើសម្រាស់នោះទុកពី២ទៅ៣ខែ សម្រាប់ឱ្យត្រីចូលជ្រកក្នុងសម្រាស់នៅ ពេលទឹកស្រកអំឡុងខែផល្គុន ឬខែចែត្រ គេយកសាច់អួ នជើងច្រវ៉ាក់ ទៅហ៊ុំព័ទ្ធជុំវិញសម្រាស់មែកឈើដែលគេយ កទៅដាក់គរផ្ដុំទុកជាច្រើនខែមកនោះ រើសម្រាស់ចេញរួចអូសក្រសោបសាច់អួនម្ដងបន្តិចៗចាប់ត្រីតែម្ដង។ ឧបករ ណ៍ប្រភេទនេះកន្លែងខ្លះគេអាចដាក់ចំណីក្នុងបណ្ដុំសម្រា ស់ទុកឱ្យត្រីចូលស៊ី ដូចជាស្បែកគោ ឬចំណីផ្សេងៗ។ល។ពេលហ្វូងត្រីចូលស៊ីបានច្រើនហើយទើបគេយកសាច់អូនហ៊ុំចាប់ត្រីតែម្ដងក៏មានដែរ។
ការប្រើឧបករណ៍នេសាទដោយដាក់បណ្ដុំសម្រាស់មែក ឈើចាប់ត្រីរបៀបនេះ បើតាមការបញ្ចាក់ពីមន្ត្រីជំនាញជលផលដែលសុំមិនបញ្ចេញឈ្មោះគឺបានបញ្ជាក់ថា គឺវាប៉ះពាល់ដល់ធនធានធម្មជាតិធ្ងន់ធ្ងរណាស់ គឺត្រូវកាប់បំផ្លាញដើមឈើព្រៃលិចទឹកក្នុងបឹងទន្លេសាបយកមកធ្វើ ជាសម្រាស់ ពេលយកមែកឈើមកដាក់គរផ្ដុំសម្រាប់ឲ្យត្រីចូលជ្រក នៅពេលទឹកទន្លេហូរមកធ្វើឲ្យគោករាក់ទន្លេតាមបណ្ដើរចំណុចដែលត្រូវបានគេដាក់គរមែកឈើទាំងនោះ និ ងមានផលប៉ះពាល់ជាច្រើនទៀតផងដែរ។
ចំពោះបទល្មើសដាក់មែកឈើធ្វើសម្រាស់សម្រាប់ចាប់ត្រីនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនេះដែរ បច្ចុប្បន្នមន្ត្រីខណ្ឌរដ្ឋបាលជលផល កំពុងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចតាមបណ្ដាមូលដ្ឋានពាក់ ព័ន្ធចាប់ផ្ដើមចុះប្រតិបត្តិការរុះរើជាបណ្ដើរៗហើយដែរ៕