(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសផ្អាកការធ្វើចរាចរណ៍ផ្លូវលេខ៣១៣ ត្រង់ទំនប់បង្ហៀរបឹងស្នេហ៍ ដោយសារតែជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ។
ការផ្អាកធ្វើចរាចរណ៍នេះដើម្បី កុំឲ្យបាក់ស្រុតជៀសវាងមានការខូតខាត់ធ្ងន់ធ្ងរ និងបង្ការការគ្រោះថ្នាក់ ដែលកើតឡើង ជាយថា ហេតុដូច្នេះរដ្ឋបាលខេត្តព្រៃវែង បានធ្វើការកំណត់ដូចតទៅ៖
- ផ្អាកការធ្វើចរាចរណ៍ជាបណ្ដុះអាសន្ន នៅចំណុចខាងលើ។
- ប្រគល់ភារកិច្ចជូនមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការត្រួតពិនិត្រផ្នែកបច្ចេកទេស ដាក់ស្លាកសញ្ញាហាមឆ្លង់កាត់ ស្លាកសញ្ញាចំណុចគ្រោះថ្នាក់ផ្សេងៗ ធ្វើការទប់ស្កាត់ការច្រោះបាក់ផ្លូវ។
- អភិបាលស្រុក ឃុំ ពាក់ព័ន្ធធ្វើការផ្សព្វផ្សាយហាមឃាត់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ខាងលើ ជៀសវាងភាពគ្រោះថ្នាក់ផ្សេង៕