(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានលិខិតស្នើសុំរៀបចំពិធីអបអរខួបលើកទី២៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ខែតុលា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ, សាលារាជធានីភ្នំពេញ នឹងអញ្ជើញតំណាងគណបក្សសង្រ្គោះជាតិ មកពិភាក្សាគ្នា អំពីការរៀបចំកម្មវិធី និងអំពីចំនួនអ្នកចូលរួម នេះបើយោងតាមលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យមុននេះនៅរសៀលថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៦នេះ។​

សូមជំរាបថា នៅថ្ងៃនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៣រូប មានលោក ម៉ៅ មុនីវណ្ណ លោក ហូរ វ៉ាន់ និងលោក ឡុង រី បានផ្ញើលិខិតជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្នើរៀបចំពិធីអបអរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី ២៣ខែតុលា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ៕

លិខិតរបស់តំណាងរាស្ត្រសង្គ្រោះជាតិទាំងស្រុង៖