ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ យាងទៅគោរពព្រះវិញ្ញាណក្ខន្ឌ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅស្ថានទូតថៃ
18-10-2016 12:14
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នាស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។
សូមរំលឹកថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល ១ឆ្នាំ៕