(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ នៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ ក្រោយបញ្ចប់បេសកកម្មប្រកប ដោយជោគជ័យ ពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។
គួរបញ្ជាក់ថា ខណៈដែលលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជា ក៏មានការរៀបចំធ្វើសន្និសិទសារព័ត៌មាន ស្តីពីដំណើរបេសកកម្ម នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ផងដែរ៕