Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេទ័ពអាមេរិក៖ «អ្វីៗនឹងត្រូវបញ្ចប់តែក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ បើសង្រ្គាមលោកលើកទី៣ ផ្ទុះឡើង»

18-10-2016 11:14

(មូស្គូ)៖ ក្រុមអ្នកជំនាញយោធាអាមេរិកមួយចំនួន បានលើកឡើងថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាចនឹងត្រូវបានអនុវត្តន៍ដោយចៀសមិនរួច នៅក្នុងករណី «សង្រ្គាមលោកលើកទី៣» ផ្ទុះឡើង ហើយសង្រ្គាមនេះនឹងមានរយៈ ពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ នេះបើតាមគេហទំព័រ Inquisitr ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។

ដោយផ្អែកលើជម្លោះបច្ចុប្បន្នរវាង សហរដ្ឋអាមេរិក អង្គការណាតូ (NATO) និង រុស្ស៊ី បូករួមទាំង ជម្លោះនៅឯតំបន់មជ្ឈិមបូព៌ា និង ជម្លោះរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមមេបញ្ជាការយោធាអាមេរិកចំនួនដូចជា លោកឧត្ដមសេនីយ៍ Mark A. Milleyite បាន វាយតម្លៃថា សង្រ្គាមរវាងមហា អំណាចនៅលើពិភពលោក អាចនឹងកើតឡើង ខណៈបរិក្ខាយោធា ទំនើបៗ និង «អាវុធនុយក្លេអ៊ែរ» នឹងក្លាយជាមធ្យោបាយប្រយុទ្ធដ៏សំខាន់នៅក្នុងសង្រ្គាម ហើយ ម្យ៉ាងវិញទៀត ការប្រើប្រាស់អាវុធរបស់ពួកគេនឹងបញ្ចប់សង្រ្គាម មិនថាតែសង្រ្គាមសាសនា នោះទេ នៅក្នុងពេលតែប៉ុន្មាននាទីប៉ុន្មាននាទីប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Inquisitr ជម្លោះឬសង្រ្គាម នៅក្នុងពេលបច្ចុប្បន្ន នៅឯភាគខាងកើតប្រទេស អ៊ុយក្រែន ស៊ីរី អ៊ីរ៉ាក់ និង តំបន់ប៉ាស៊ីហ្វិក អាចនឹងក្លាយទីលាន រត់ប្រណំាងសព្វាវុធសាជាថ្មីរវាងសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី៕