Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា៖ បង្ក្រាប២៦ករណី ឃាត់ខ្លួន៩៣នាក់

03-01-2025 21:29

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ឃាត់ខ្លួនជនសង្ស័យ៩៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន២៥នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន២នាក់
* ⁠ករណីប្រេីប្រាស់១០ករណី ឃាត់ខ្លួន៦៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៩ករណី ឃាត់ខ្លួន១៤៦នាក់ (ស្រី១៤នាក់)៕