Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយរដ្ឋាភិបាលអ៊ីរ៉ាក់ វាយលុកទីក្រុង Mosul ទើបដឹងរឿងពិតមួយថា មេដឹកនំាកំពូលក្រុម ISIS នៅមានជីវិត

18-10-2016 09:53

(អ៊ីរ៉ាក់)៖ មេដឹកនំាកំពូលក្រុម ISIS នៅអ៊ីរ៉ាក់ លោក អាប៊ូបាកើ អាល់បាដាឌី (Abou Bakr al-Bagdadi) មិនទាន់ស្លាប់ ដោយសារការវាយប្រហារ តាមផ្លូវអាកាស របស់ក្រុមចំរុះអន្តរជាតិដឹកនំា ដោយសហរដ្ឋអាមេរិក ហើយក៏មិនបានត្រូវគេបំពុលឱ្យស្លាប់ដែរ ពោលគឺមេដឹកនំារូបនេះ នៅតែ នៅរស់រានមានជីវិត និងបានគេចចេញដោយ គ្មានរបួសអ្វីឡើយពីប្រតិបត្តិការយោធារំដោះទីក្រុង Mosul ដែលដាក់ចេញនៅថ្ងៃចន្ទ ដោយកងកម្លំាងរដ្ឋាភិបាល អ៊ីរ៉ាក់។ នេះបើយោងតាមការ ចុះផ្សាយ របស់សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ កងទ័ពរដ្ឋាភិបាលទីក្រុង បាកដាដ បានបើកការវាយប្រហារ តាមផ្លូវអាកាសមួយ ប្រឆាំងនឹងក្រុមភេរវករ នៅក្នុងទីក្រុង Mosul ជាមូលដ្ឋានសំខាន់ចុងក្រោយ របស់ពួក ISIS។ ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានស្លាប់របស់ លោក អាល់បាដាឌី ត្រូវបានគេ អះអាងជាច្រើនដងរួចមកហើយ ប៉ុន្តែព័ត៌មានទំាងនេះ ត្រូវបានបដិសេធចោលរាល់ពេល រួមទំាងការលើកឡើងដែលថាមេភេរវកររូបនេះ ត្រូវគេបំពុលឱ្យស្លាប់ទៀតនោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ នៅថ្ងៃចន្ទ បានផ្ដើមបើកប្រតិបត្តិការយោធា ក្នុងគោលបំណងឡោមព័ទ្ធនិងវាយលុកដណ្ដើមយកទីក្រុង Mosul ពីពួក ISIS មកវិញបន្ទាប់ពីបានបាត់បង់ ចាប់តំាងពីខែមិថុនា ឆ្នាំ២០១៤មក ហើយប្រតិបត្តិការនេះ កំពុងប្រព្រឹត្តដោយមានក្តីសង្ឃឹមខ្ពស់៕