Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវជាតិលេខ៣ បន្ដជន់លិចចន្លោះគីឡូម៉ែត្រលេខ៣៤-៤៧ អាជ្ញាធរស្នើឲ្យរថយន្ដធុនធំ វៀងទៅផ្លូវជាតិលេខ៤វិញ

18-10-2016 09:24

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិ៣ បន្ដជន់លិច នៅចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់គីឡូម៉ែត្រលេខ៤៧ អាជ្ញាធរមូលដ្ឋានស្នើឲ្យប្រជាពលរដ្ឋ ដែលមានរថយន្ដធុនធំមេត្តាវៀងផ្លូវ ទៅផ្លូវជាតិលេខ៤វិញ ព្រោះនៅពេលនេះ ផ្លូវជាតិលេខ៤មានសភាពធម្មតាវិញហើយ។ នេះបើការឲ្យដឹងពីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ។

លោក ប្រធានមន្ទីរសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្លូវជាតិលេខ៣ នៅបន្ដលិច៣កន្លែងដដែល យើងចង់ឲ្យប្រជាពលរដ្ឋ មានរថយន្ដធុនធ្ងន់វៀងផ្លូវសិន នៅចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់៤៧ យើងមិនចង់ឲ្យគាត់ធ្វើដំណើរតាមហ្នឹងទេ ព្រោះកាលណាបើបើកកាត់វាអាចបណ្ដាលឲ្យខូចផ្លូវកាន់តែខ្លាំង ប៉ុន្ដែឡានតូចធ្វើដំណើរបានធម្មតា»

ជាមួយគ្នានេះដែរ លោក ហុង ចាន់សុខា បានធ្វើការបដិសេធចោលទាំងស្រុង នូវពាក្យចចាមរាមថា ផ្លូវជាតិលេខ៤ មានការដាច់មិនអាចធ្វើចរាចរណ៍បាន ដែលនេះជាពាក្យមិនពិតនោះទេ ព្រោះពេលនេះ ផ្លូវជាតិលេខ៤ មានសភាពធម្មតាវិញហើយ៕