(ភ្នំពេញ)៖ ក្រុមហ៊ុន OMC បានសហការជាមួយរោងចក្រ Cambodia Suzuki នាំយកម៉ូដែលថ្មី Suzuki Viva 125cc ឆ្នាំ២០១៧ មកតាំងលក់ជាថ្មីក្នុង ទីផ្សារកម្ពុជា។
Viva 125cc ជាម៉ូដែលមួយប្រភេទ ក្នុងខ្សែរស្រឡាយម៉ូតូ Suzuki និងភ្លាប់ទទួលបានការពេញនិយម ប្រើប្រាស់ច្រើនកាលពីប្រមាណជាង៤ឆ្នាំមុន ក្រោយមកម៉ូដែលនេះ បានបាត់បង់វត្តមានមួយ រយៈពេលនៅលើទីផ្សារ ។
តាមរយៈកម្មវិធីនៅព្រលប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុនបាន សម្រេចនាំយកម៉ូដែល នេះមកតាំងលក់លើទីផ្សារឡើងវិញ ពោលគឺ Suzuki Viva 125cc ម៉ូដែលថ្មីឆ្នាំ ២០១៧ ជាមួយនឹងការបែប្រែចំនុចសំខាន់ៗ ជាច្រើនអមដោយការបំបាក់នូវឧបករណ៍ទំនើបដើម្បី បំពេញ សេចក្តីត្រូវការ ពីសំណាក់អតិថិជនកម្ពុជា ពិសេសអ្នកពេញនិយមម៉ូតូ ដែលមានកំលាំងម៉ាស៊ីនខ្លាំង ១២៥សេសេ ។
លោក Nobuo Kidokoro នាយករោងចក្រ Cambodia Suzuki បានលើក ឡើងថា ភាគីខាងរោងចក្របានយកចិត្តទុកដាក់ខ្ពស់មិនត្រឹមតែការរចនា និងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែសុវត្តិភាព និងការពារ ពីចោរកម្មជូនអតិថិជនទាំងអស់។ ដែលទាំងអស់នេះជាចំនុចដ៏មានសារៈសំខាន់។ លោកបានបន្ថែមថា Viva 125cc ម៉ូដែលថ្មីឆ្នាំ ២០១៧ ដែលយើងបានកែប្រែចំនុចសំខាន់ជាច្រើនដូចជា ចង្កៀតមុខធំ កុងទ័រល្បឿន និង តែមអាវត្រូវបានរចនាថ្មី បំពាក់ដោយកាងម៉ាស៊ីនរួចជាស្រេច និងមានឃ្លុបក្រោមកែបធំទូលាយ ចង្កៀងក្រោយប្រភេទ LED ភ្លឺច្បាស់ល្អ ទាន់សម័យ និងត្រូវចិត្តអតិថិជន បំពាក់ដោយហ្រ្វាំងបូមខាងមុខផ្តល់ភាពងាយស្រួលដល់ការឈប់ម៉ូតូ រហ័សរហួន និងសុវត្ថិភាព ។
ជាពិសេស Viva 125 ឆ្នាំ ២០១៧ បំពាក់នូវឧបករណ៏សុវត្ថិភាព ឬហៅថា IMOBILIZOR ជាឧបករណ៏សុវត្ថិភាព និងជា មុខងារថ្មី ដែលអាចការពារពីចោរកម្ម ។ ឧបករណ៏ថ្មីនេះមានមុខងារសំខាន់ដូចតទៅ៖ បញ្ជារម៉ាស៊ីនមិនអោយដំណើរការ; ប្រឆាំងការប៉ុនប៉ងប្លន់; បញ្ជារម៉ាស៊ីនអោយរលត់ពីចំងាយ; មុខងារស្ងាត់; មុខងារធ្វើអោយលឺសំលេង; មុខងារកំណត់ទីតាំង; បន្លឺសំលេងពេលភ្លេចចុចតេឡេ; មុខងារកំណត់កំរិតរំញ័រពេលប៉ះពាល់ម៉ូតូ ។
កាន់តែគួរអោយទុកចិត្តនោះគឺថាម៉ាស៊ីនរបស់ Suzuki Viva 125cc ឆ្នាំ ២០១៧ មានបំពាក់ នូវមុខងារពិសេសនោះគឺ ប្រពន្ធ័រក្សាលំនឹង ឬហៅថា Balancer ដែលធ្វើអោយម៉ាស៊ីនមានដំណើរការស្ងាត់មិនលាន់សំលេងខ្លាំង ទោះម៉ាស៊ីនស្ថិតនៅកំរិតត្រជាក់ ឬពេលម៉ាស៊ីនក្តៅក្តី ដែលនេះជាការគូសបញ្ជាក់របស់លោក Yoshihiro Hara ប្រធានផ្នែកផលិត កម្មជាន់ខ្ពស់នៃរោងចក្រ Cambodia Suzuki ដែលលោកបានបង្ហាញតឹកតាងតាមរយៈបទបង្ហាញដោយរូបភាព ។
ឆ្លៀតក្នុងឱកាសនោះដែរលោក Nobuo Kidokoro ក៏បានបន្ថែមថាក្នុងឱកាស នៃយុទ្ធការបាល់ទាត់ Suzuki Cup ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ១៥ ដល់ ២១ តុលា ឆ្នាំ ២០១៦នេះ ក្រុមហ៊ុន OMC និង រោងចក្រ Cambodia Suzuki នឹងរៀចំដាក់ តាំងបង្ហាញ Viva 125cc និងរថយន្តមួយចំនួន ក្នុងបរិវេណពហុកីឡានដ្ឋានផងដែរ ហើយការផ្សព្វផ្សាយអំពី Immobilizer របស់ Viva 125cc ក៏នឹងមានការរៀបចំធ្វើនៅទីនោះផងដែរ ។ ដូច្នេះអតិថិជនអាចចូលរួមជាមួយ យុទ្ធនាការរខាងលើបានដើម្បីជ្រាប ច្បាស់អំពីលក្ខណៈពិសេសនៃឧបករណ៏ IMOBILIZOR៕