Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញអនាគតអ្នក! ឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃ១៧ ខែតុលាម្សិលមិញ

18-10-2016 06:49

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៣ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៦.៥ និង៥កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តប៉ៃលិន បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ និងនគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់៕