(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ រងរបួសធ្ងន់១៣នាក់ និងរងរបួសស្រាល១៤នាក់ នេះបើយោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៥គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន១៥គ្រឿង, រថយន្ដធុនធំ៣គ្រឿង រថយន្ដធុនធំចំនួន៦គ្រឿងនិងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ២លើក ស្រវឹង២លើក, មិនគោរពសិទ្ធិ១លើក និងប្រជែង៤លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថា្នក់ចំនួន២០នាក់។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,០៧៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៥២គ្រឿង និងពិន័យសរុប ចំនួន ១,៥២៥គ្រឿង៕