(អាល្លឺម៉ង់)៖ អាជ្ញាធរអាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង ៦នាក់បានរងរបួស ខណៈជាច្រើននាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីមួយកន្លែង របស់ក្រុមហ៊ុន BASF ស្ថិតនៅឯកំពង់ផែ Ludwigshafen នៃតំបន់ Rhenanie-Palatinat ភាគខាងលិច ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Euronews នៅយប់ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
ជុំវិញហេតុការណ៍ផ្ទុះរោងចក្រគីមីនេះដែរ សារព័ត៌មានអាល្លឺម៉ង់ Süddeutsche Zeitung បានរាយការណ៍ ថា មនុស្ស៧នាក់បានបាត់ខ្លួន, ៤នាក់បានរងរបួស និងម្នាក់បានស្លាប់បាត់ជីវិត រីឯក្រុមអ្នកជួយសង្រ្គោះ កំពុងធ្វើប្រតិបត្តិការតាមរកអ្នកបាត់ខ្លួន ប៉ុន្តែព្រមពេលជាមួយ ក្រុមអាជ្ញាធរមិនទាន់អាចកំណត់បាននៅឡើយ ទេចំពោះមូលហេតុផ្ទុះ និងទំហំនៃការខូតខាត។