(ភ្នំពេញ)៖ គម្រោងខុនដូ ដែលរចនាបថយ៉ាងប្រណិត ពិសេសជាមួយនឹងទីតាំងដ៏ល្អ នៅរាជធានីភ្នំពេញ នឹងចាប់បើកលក់អគារ C ក្នុងពេលឆាប់ៗនេះ ហើយ បន្ទាប់ពីមានការគាំទ្រខ្ពស់ពីអតិថិជនកន្លងមកនេះ ។
ពិសេសនៅពេលនេះ Sky Tree Condo កាន់តែស្ថិតនៅលើទីតាំងមួយដ៏ល្អទ្វេដង បន្ទាប់ពីសាលារាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀត ដើម្បីតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកកាន់តំបន់ឬស្សីកែវ ត្រង់ចំណុច គីឡូម៉ែត្រលេខ៦ ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា គម្រោង Sky Tree Condo នេះ ក្រោមការវិនិយោគ រវាងកិច្ចសហប្រតិបត្តិការ រួមគ្នាជាមួយក្រុមហ៊ុន អូស្ត្រាលី និងកម្ពុជា J&L Property Development បានប្រកាសទុន ក្នុងការ វិនិយោគលើអចលនទ្រព្យ នៅផ្នែកខាងជើងនៃទីក្រុងភ្នំពេញ ដែលមានទំហំទឹកប្រាក់ចំនួន២៥០លានដុល្លារ នៅលើផ្ទៃដីសរុបទំហំ ៨២៤៨.៩៣ ម៉ែត្រការរ៉េ ដែលមានចំនួ នបីអាគារ នឹងមានកម្ពស់៣២ជាន់ រួមមានបន្ទប់សរុបចំនួន១១០៤យូនីត៕