Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករនៅស្រុកថ្មពួក អំពាវនាវដល់កសិករផ្សេងទៀត សន្សំសំចៃទឹកនៅក្នុងរដូវប្រាំងខាងមុខ ជៀសវាងការខ្វះខាតទឹកប្រើប្រាស់ដូចឆ្នាំកន្លងទៅ

02-01-2025 15:17

(បន្ទាយមានជ័យ)៖ ខណៈពេលដែលការព្យាករណ៍បង្ហាញថា រដូវប្រាំងឆ្នាំ២០២៥ អាចនឹងប្រឈមការខ្វះខាតទឹក លោក ហួត សម្បត្តិ ជាកសិករធ្វើស្រូវប្រាំងលើផ្ទៃដីចំនួន ២ហិកតា ភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់កសិករផ្សេងទៀត ឱ្យរួមគ្នាសន្សំសំចៃទឹក សម្រាប់ការដាំដុះស្រូវប្រាំងនាពេលខាងមុខ។

បើប្រៀបធៀបឆ្នាំមុន កសិករធ្វើស្រែប្រាំងត្រឹមតែ ៦៥ហិកតា ទូទាំងឃុំគោករមៀត ប៉ុន្តែឆ្នាំ២០២៥នេះ កើនឡើងដល់ ១៩៧ហិកតា៕