Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតមាន់ សម្ភារៈ និងម៉ូតូ

17-10-2016 18:29

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនមនុស្សម្នាក់ នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងដីឡូមួយកន្លែង ក្នុងភូមិរាជានុកូលសង្កាត់-ក្រុងស្ទឹងត្រែង។ ការចុះបង្ក្រាបនេះ ត្រូវគេរាយការណ៍ថា មានម្ចាស់ទីតាំង ឈ្មោះ តាអង្គត់ ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ។

សម្រាប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត មាន់ សម្ភារជល់មាន់ និងម៉ូតូជាច្រើនគ្រឿង ចំណែកអ្នកចូលលេងល្បែងនោះបានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្ស័យដែលតតាំងជាមួយសមត្ថកិច្ច និងម្ចាស់ទីតាំងឈ្មោះតាអង្គត់ ត្រូវសមត្ថកិច្ចកំពុងសួរនាំដើម្បីចាត់ការតាមច្បាប់៕