(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នេះ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅឯស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។
នៅក្នុងពិធីចូលគោរពវិញ្ញាណក្ខន្ធនេះដែរ លោកស្រី ឃួន សុដារី បានប្រគល់ជូន ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នូវសាររំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនចំពោះ រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃផងដែរ៕