(កំពង់ឆ្នាំង)៖ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃឆ្លងឆ្នាំសាកល២០២៤ ឈានចូលឆ្នាំ២០២៥ នៅក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានមានការរៀបចំពិធីឆ្លងឆ្នាំយ៉ាងអធិកអធម ដោយមានភ្ញៀវជាតិនិងភ្ញៀវបរទេសបានមកចូលរួមដើរលេងកម្សាន្តរងចាំទទួលឆ្នាំថ្មីយ៉ាងច្រើនកុះករ ប្រកបទៅដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង។

ពិធីឆ្លងឆ្នាំសាកលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះផងដែរ ក្នុងក្រុងកំពង់ឆ្នាំង រដ្ឋបាលខេ ត្តក៏បានរៀបចំនូវសោភ័ណភាពដ៏ស្រស់ត្រកាល រំ លេចទៅដោយភ្លើងពណ៌ចម្រុះ នៅតាមសួនសារធារណៈបង្កើតបាននូវទិដ្ឋភាពដ៏ស្រស់ត្រកាលគួរជាទីមនោរម្យនាពេលរាត្រី បានធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តយ៉ាងច្រើនប្រកបទៅដោយសុខសន្តិភាព និងសុវត្ថិ ភាពយ៉ាងពេញលេញផងដែរ។

នារាត្រីនោះក៏មានសិល្បៈល្បែងល្បាំសម្ដែងជូនភ្ញៀវទស្សនាកំសាន្តនៅតាមទីសាធារណៈនានាក្នុងក្រុងកំ ពង់ឆ្នាំងទាំងមូលជាច្រើនកន្លែង ព្រមទាំងមានការបាញ់កាំជ្រួចដើម្បីអបអរទទួលឆ្នាំថ្មីនៅវេលាម៉ោង១២៖និង៥៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងថា ភ្ញៀវជាតិនិងភ្ញៀវបរទេ សដែលបានមកដើរលេងកម្សាន្តនឹងរង់ចាំទទួលឆ្នាំថ្មី នារាត្រីថ្ងៃទី៣១ ខែធ្នូ យប់មិញនេះមានចំនួនជា ង៣ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន៣៧នា ក់។

ដោយឡែកនៅផ្ទះសំណាក់ហ្គាឌិនស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែ លភាគច្រើនភ្ញៀវបរទេសតែងតែបានចូលមកស្នាក់សម្រាកនៅទីនោះ បងស្រីជាម្ចាស់ផ្ទះសំណាក់ឈ្មោះ ផល សោភា បានអោយដឹងថា នារាត្រីថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ យប់មិញនេះដែរ ដែលជារាត្រីមួយប្រកបដោយភាពសប្បាយរីករាយពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងពិភពលោកទាំងមូល ត្រូវបានប្រារព្ធពិធីរង់ចាំទទួលឆ្នាំថ្មី ឆ្នាំសកលដូចគ្នានេះផងដែរ។ដោយឡែកនៅផ្ទះសំណាក់របស់បង ស្រី ក៏មានភ្ញៀវបរទេសចូលមកសម្រាកស្នាក់នៅដើម្បីដើរលេងកម្សាន្តនិងរង់ចាំទទួលឆ្នាំថ្មីនារាត្រីយ ប់មិញមានចំនួនជាង៣០នាក់ផងដែរ។

បងស្រីបានឲ្យដឹងទៀតថា ដើម្បីជាការលើកទឹក ចិត្តនិងស្វាគមន៍ដល់ភ្ញៀវទាំងអស់ទាំងភ្ញៀវជាតិនិង ភ្ញៀវបរទេសដែលចូលមកសម្រាកនិងស្នាក់នៅក្នុងផ្ទះសំណាក់របស់បង ស្រី និងដើម្បីចូលរួមអបអរ សាទរពិធីបុណ្យឆ្លងឆ្នាំសកល បងស្រីក៏បានចំណា យថវិកាដើម្បីរៀបចំធ្វើម្ហូបអាហារទទួលភ្ញៀវដោយ (free) និងបានទទួលទានជុំគ្នាដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងភ្ញៀវបរទេសនិងភ្ញៀវជាតិរបស់យើងទុ កជាអនុស្សាវរីយ៍។

បន្ទាប់ពីបានទទួលទានអាហារសាមគ្គីជុំគ្នារួចមក ទាំងភ្ញៀវបរទេសនិងភ្ញៀវជាតិរបស់យើង ក៏បានថ្លែងអំ ណរគុណដល់បងស្រី ដែលជាម្ចាស់ផ្ទះសំណាក់ (ហ្គាឌិន)ដែលបានបង្កើតនូវអាហារសាមគ្គីជុំគ្នារវាងភ្ញៀវបរទេសនិងភ្ញៀវជាតិរបស់យើងនេះគឺជាមោទ នភាពមួយ ដែលម្ចាស់ផ្ទះសំណាក់ខាងលើនេះបានបង្កើតឱ្យមានកម្រងអនុស្សាវរីយ៍រវាងភ្ញៀវបរទេសជាមួយនឹងភ្ញៀវជាតិរបស់យើង ពិសេសធ្វើឱ្យភ្ញៀវបរទេសបានដក់ជាប់នៅក្នុងក្រអៅបេះដូងរបស់ពួក គេ នៅពេលដែលពួកគេត្រឡប់ទៅប្រទេសរបស់គេវិញ ពួកគេនឹងជួយផ្សព្វផ្សាយនូវទង្វើល្អរបស់ខ្មែរ យើងបន្តទៅដល់មិត្តភក្កិរបស់ពួកគេដើម្បីឲ្យចង់ទ ស្សនានៅប្រទេសកម្ពុជាពិសេសនិងប្រាសាទអង្គរវ ត្តរបស់របស់យើង។

បន្ទាប់មកភ្ញៀវទាំងអស់ក៏បានចេញទៅដើរលេងក ម្សាន្តនៅតាមបណ្ដាសួនសាធារណៈមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងដែលរដ្ឋបាលខេត្តបានរៀបចំពិធីទទួ លអបអរសាទរឆ្នាំថ្មីឆ្នាំ២០២៥ឆ្នាំសកល ដែលនិងឈានចូលមកដល់ ថ្ងៃយប់នោះក៏មានមានពលរដ្ឋរាប់ម៉ឺននាក់ដើរលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំងផងដែរ៕