(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរជាតិ «កម្ពុជាអង្គរអ៊ែរ» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានចុះកិច្ចព្រមព្រៀងជួលយន្តហោះប្រភេទថ្មី (A320 CEO)ចំនួន២គ្រឿង ពីក្រុមហ៊ុនប៊ីអូស៊ី ដើម្បីបំពេញតម្រូវការក្នុងការដឹកជញ្ជូនអ្នកដំណើរ និងដើម្បីប្រកួតប្រជែង ក្នុងទីផ្សារដឹកអ្នកដំណើរតាមផ្លូវអាកាសផងដែរ។
ពិធិចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំង២ បានធ្វើឡើងនៅរសៀលថ្ងៃនេះ ក្រោមអធិបតីភាពរបស់លោក តឹក រ៉េតសំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ និងលោក Phang Thim Fatt នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ប៊ីអូស៊ី។
តាមសេចក្ដីប្រកាសផ្លួវការរបស់ក្រុមហ៊ុនអាកាសចរជាតិ «កម្ពុជាអង្គរអ៊ែរ» បានបញ្ចាក់ថា ការជួលយន្តហោះប្រភេទថ្មីនេះ ជាយុទ្ធសាស្រ្តថ្មីក្នុងការកែទម្រង់អាជីវកម្ម ដើម្បីចូលរួមប្រកូតប្រជែង ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស ដែលយន្តហោះប្រភេទថ្មីនេះ នឹងជួយកាត់បន្ថយប្រេងឥន្ទនៈ និងតម្លៃថែទាំ ដែលជាការចូលរួមចំណែកកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន។
ខាងក្រោមនេះ ជាសេចក្ដីផ្លូវការរបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ៖