Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការអាវុធហត្ថខេត្តស្វាយរៀង ដាក់ផែនការឲ្យកងកម្លាំង បង្កើនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

17-10-2016 17:10

(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានដាក់ផែនការ និងបទបញ្ជាដល់កងកម្លាំង​កងរាជអាវធហត្ថទូទាំងខេត្តស្វាយរៀង ត្រូវបង្កើនការ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦នេះ។

លោកក៏បានដាក់បញ្ជាឱ្យកងកម្លាំងខាងលើ ត្រូវសហការជាមួយកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងភូមិ-ឃុំ ស្រុកនីមួយៗផងដែរ។
ការដាក់ផែនការខាងលើនេះ ធ្វើឡើងក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិដៅការងារត្រីមាសទី៤ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានបញ្ជាក់ថា បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវពង្រឹងអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ពិសេសត្រូវស្រាវជ្រាវ ប្រមូលព័ត៌មានទាក់ទង និងសន្តិសុខ ស្រាវជ្រាវ និងបង្ក្រាបទល្មើស ដើម្បីរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕