Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតថ្វាយ-ជូនពរ សមាជិក សមាជិកា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល

31-12-2024 19:45

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្វាយ-ជូនពរ ចំពោះឯកឧត្តមអនុប្រធានទី១ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៥។ នេះបើតាមសារលិខិតថ្វាយ-ជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សារលិខិតថ្វាយ-ជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចតទៅ៖

ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ ឆ្លងឆ្នាំចាស់ឈានចូល ឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៥ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ទូលបង្គំ ខ្ញុំសូម ចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ ប្រកបដោយពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ថ្វាយ-ជូន ឯកឧត្តម ព្រះអង្គម្ចាស់ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់។ ឯកឧត្តម ព្រះអង្គម្ចាស់ លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បានខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏ រុងរឿង និងបានចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការជំរុញការ អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសបានលើកកម្ពស់បន្ថែមទៀតនូវកិត្យានុភាពនៃស្ថាប័ន នីតិប្បញ្ញត្តិលើឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលនេះ ទូលបង្គំ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យ មង្គលគ្រប់ប្រការ ថ្វាយ-ជូនដល់ ព្រះអង្គម្ចាស់ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕