Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាស៖ ក្រោយមកដល់កម្ពុជា អតីតសកម្មជនក្រុមប្រឆាំង លោក ថាល់ សាវុធ បេ្តជ្ញាស្មោះស្ម័គ្រជាមួយគណបក្សប្រជាជន និងប្រាប់សមាជិកបក្សប្រឆាំងថា «កាលៈទេសៈនេះ កម្ពុជាត្រូវការរស់ក្នុងសន្តិភាព មិនត្រូវការការតស៊ូទេ»

31-12-2024 16:03

(ភ្នំពេញ)៖ ក្រោយមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក ថាល់ សាវុធ អតីតសកម្មជនក្រុមប្រឆាំងក្រៅប្រទេស ដែលបានចាកចេញពីកម្ពុជាអស់រយៈពេល១៤ឆ្នាំ បានផ្ដល់កិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News អំពីមូលហេតុដែលលោកសម្រេចចិត្តដើរចេញពីមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ថាល់ សាវុធ ដែលជាស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋ Maine សហរដ្ឋអាមេរិក បានអះអាងថា នៅក្នុងកាលៈទេសៈនេះ កម្ពុជា និងពលរដ្ឋកម្ពុជា​ត្រូវការសន្តិភាព ហើយមិនត្រូវការការតស៊ូ ដែលនាំឱ្យកើតសង្គ្រាមឡើយ។ លោកបានអំពាវនាវដល់យុវជនក្រុមប្រឆាំង ឱ្យឈប់ចាញ់ឃោសនាហើយបម្រើបុគ្គល សម រង្ស៉ី តទៅទៀត។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News ជាមួយ លោក ថាល់ សាវុធ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដូចតទៅ៖