(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ និង លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានចុះពិនិត្យស្ថានភាពទឹកជំនន់ ផ្លូវជាតិលេខ៤ បន្ទាប់ពីផ្លូវនេះត្រូវបានផ្អាកមិនឲ្យរថយន្តធំធ្វើចរាចរណ៍នៅថ្ងៃម្សិលមិញ។
យ៉ាងណានៅថ្ងៃទី១៧ ខែតុលានេះ អាជ្ញាធរបានអនុញ្ញាតឲ្យ រថយន្តធ្វើចរាចរណ៍ឡើងវិញ ដូចធម្មតាហើយ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ៤ រួច លោក ហ៊ុន ម៉ានី បានអញ្ជើញបន្តដំណើរទៅពិនិត្យ ទឹកជំនន់ជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុច K43-44 ដែលទទួលរងលិចលង់ និងស្ទើរថយន្តធំផ្អាកធ្វើដំណើរតាមផ្លូវនេះ។ ក្នុងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះ អាជ្ញាធរខេត្ដក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់ បើសិនអាចផ្លាស់ប្តូរផ្លូវ ក៏ជាការល្អពីព្រោះខ្លាច គ្រោះថ្នាក់ដោយប្រការផ្សេងៗ៕