(ភ្នំពេញ)៖ លោក លឹម ជា​វុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងបុគ្គលិកមួយចំនួនទៀត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់គ្រួសារសព លោក សេក បរិសុទ្ធ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។

ក្រៅពីការចូលរួមរំលែកទុក្ខ អង្គភាពព័ត៌មាន Fresh News ដឹកនាំដោយ លោក លឹម ជា​វុត្ថា បាននាំយកបច្ច័យរបស់អង្គភាព និងរបស់ សប្បុរសជនមួយចំនួនទៀត ចូលរួមនៅក្នុងពិធីបុណ្យសព លោក សេក បរិសុទ្ធ ផងដែរ។

គួរបញ្ជាក់ថា លោក សេក បរិសុទ្ធ ជាអ្នកកាសែតជើងចាស់ ជាគ្រូបង្រៀនអ្នកកាសែត ជាទីប្រឹក្សា​ព័ត៌មាន​ភាសាអង់គ្លេសរបស់អង្គភាព Fresh News និងជាបុគ្គលិកបម្រើការងារនៅអង្គការ AEA បានទទួលមរណភាព ក្នុងវ័យ៥១ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំបូរ ខេត្តក្រចេះ។

សពលោក សេក បរិសុទ្ធ ត្រូវបានក្រុមគ្រួសារ តម្កល់​ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕