(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានពីការស្លាប់របស់ អ្នកកាសែតជើងចាស់លោក សេក បរិសុទ្ធ ក្នុងវ័យ៥១ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំបូរ ខេត្តក្រចេះរួចមក ថ្នាក់ដឹកនាំ និងសប្បុរសជន ព្រមទាំងអ្នកកាសែតរួមអាជីពជាច្រើននាក់ បានចូលរួមបុណ្យសពរបស់លោកជាបន្តបន្ទាប់។ សូមបញ្ជាក់ថា លោក សេក បរិសុទ្ធ ជាអ្នកកាសែតជើងចាស់ ជាគ្រូបង្រៀនអ្នកកាសែត ជាទីប្រឹក្សា​ព័ត៌មាន​ភាសាអង់គ្លេសរបស់អង្គភាព Fresh News និងបុគ្គលិកបម្រើការងារនៅអង្គការ AEA។ សពលោក សេក បរិសុទ្ធ ត្រូវបានក្រុមគ្រួសារកំពុងតម្កល់​ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ខាងក្រោមនេះជាអ្នកដឹកនាំ សប្បុរសជន និងអ្នកកាសែតបានអញ្ជើញចូលរួមបុណ្យសពលោក សេក បរិសុទ្ធ៖
(គិតត្រឹមម៉ោង១៤៖០០នាទីថ្ងៃច័ន្ទនេះ)

១៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន១០លានរៀល
២៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន២លានរៀល
៣៖ លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំនួន៥០០ដុល្លារ
៤៖ សហភាពសហព័ន្ធអ្នកសារព័ត៌មាន និងសមាជិក ចំនួន២លាន៥សែនរៀល
៥៖ អង្គភាពព័ត៌មាន Fresh News ចំនួន២លានរៀល
៦៖ លោក ពុយ គា អ្នកកាសែត ចំនួន៤០ម៉ឺនរៀល
៧៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) ចំនួន១លានរៀល
៨៖ អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល ចំនួន២០ម៉ឺនរៀល
៩៖ លោក ឌី វិជ្ជា ចំនួន៥០ម៉ឺនរៀល
១០៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំនួន១លានរៀល
១១៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន៨០ម៉ឺនរៀល
១២៖ លោក ម៉ែ ស៊ីថន ជំនួយការលោក ហ៊ុន ម៉ាណែត ចំនួន២០ម៉ឺនរៀល
១៣៖ លោក យិន បញ្ញារិទ្ធ ប្រធានការិយាល័យ «ក៩» មន្ទីរប្រឆាំងគ្រឿងញៀន២០ម៉ឺនរៀល
១៤៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ចំនួន៥០ម៉ឺនរៀល
១៥៖ លោក ស្រេង ដារ៉ា នាយក Post News ចំនួន៨ម៉ឺនរៀល
១៦៖ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចំនួន២០ម៉ឺនរៀល
១៧៖ លោក រស្មី ជំនួយការផ្នែកព័ត៌មានលោក ហ៊ុន ម៉ាណែត ចំនួន១០ម៉ឺនរៀល
១៨៖ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនឹងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ចំនួន២០ម៉ឺនរៀល
១៩៖ លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចំនួន២០ម៉ឺនរៀល
២០៖ លោក ចាប ឌីណា ប្រធានផ្សារកណ្តាល ចំនួន១០មឺុនរៀល
២១៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយទោ ជួន ណារិន្ទ ចំនួន២០ម៉ឺនរៀល
២២៖ នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ចូលបុណ្យសព ២០ម៉ឺនរៀល

* លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងចូលបុណ្យសពលោក សេក បរិសុទ្ធ៖ 017 608 006.