(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (UNOPS) ប្រគល់ម៉ាស៊ីនត្រួតពិនិត្យឱសថទំនើបចំនួន០២គ្រឿង ជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ នៅវេលា ម៉ោង២៖៣០នាទីរសៀល ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នៅក្រសួងមហាផ្ទៃ។
កម្មវិធីប្រគល់នេះ មានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ សមាសភាពពាក់ព័ន្ធក្នុង គណៈកម្មាធិការ និងតំណាងអង្គទូតនានាផងដែរ។
គួរបញ្ជាក់ថា ម៉ាស៊ីនត្រួតពិនិត្យឱសថ២គ្រឿងនេះ ជាជំនួយបានមកពីគម្រោង និងសេវាកម្មរបស់អង្គការសហប្រជាជាតិប្រចាំ នៅកម្ពុជា ហៅកាត់ថា UNOPS ៕