(ភ្នំពេញ)៖ Carl's Jr. ជាហាងប៊ឺហ្គឺរល្បីល្បាញ ជុំវិញពិភពលោក បានបង្ហាញវត្ដមាននៅកម្ពុជាហើយ ដោយប៊ឺហ្គឺរធំជាងគេ ឆ្ងាញ់ជាងមុន គុណភាពខ្ពស់ មានរសជាតិគ្រប់ប្រភេទ សេវាកម្មរហ័សទាន់ចិត្ដ ជាមួយនឹងហាងប្រភេទ Drive-Thru ដែលស្ថិតលើបណ្ដោយផ្លូវប៉ាស្ទ័រ លេខ៣១០ សង្កាត់បឹងកេងកេង១។
លោក Ned Lyerly ប្រធានអន្ដរជាតិ ក្រុមហ៊ុន CKE Restaurants Holdings Inc.បានថ្លែងក្នុងពិធិសម្ពោធនោះថា «វត្ដមានរបស់ Carl's Jr. បានពាំនាំនូវហាងប្រភេទ Drive-Thru ដំបូងគេដ៏អស្ចារ្យមកជូនប្រជាជនកម្ពុជា ក្នុងការពិសារប៊ឺហ្គឺ និងសុំាងវិចមាន់ ដែលមានតម្លៃសមរម្យ គុណភាពខ្ពស់ ស្រស់គ្រប់មុខៗ ជាមួយសារធាតុដើមដ៏ឈ្ងុយឆ្ងាញ់ ដែលមានទាំងរសជាតិ សាច់គោអូស្ដ្រាលី លីឆាគ្រី ១០០%ទៀតផង»។
លោកបន្ដថា «កាន់តែពិសេសនោះ ហាងរបស់យើង មាននូវមុខម្ហូបថ្មីៗ ជាមុខម្ហូបប្រចាំយីហោ Western Bacon Chesseburger,Famous Star និងប៊ឺហ្គឺ Super Star ក៏ដូចជាមុខម្ហូប ដែលមានប្រជាប្រិយភាពជាងគេនោះ គឺ The Big Carl ,The Jalapeno Thickburger ,Hand-Breaded Chicken Tenders និងការ៉េម Hand-Scooped Ice Cream shakes ធានាថាឆ្ងាញ់ជាប់មាត់ ក្នុងតម្លៃថោកសមរម្យបំផុត»។
លោក ណម ហាវ នាយកគ្រប់គ្រងក្រុមហ៊ុន TH F& B Co.Ltd បានលើកឡើងផងដែរថា «អតិថិជនរបស់យើងកម្ពុជា នឹងមានភាពងាយស្រួល ក្នុងការកុម្ម៉ង់ម្ហូប និងមានជម្រើសច្រើន តាមដែលអតិថិជនត្រូវការ និងចូលចិត្ដនូវរសជាតិណាងមួយ នៅក្នុងហាងរបស់យើង ដែលធានាថានឹងពេញចិត្ដ ទាំងរសជាតិ តម្លៃ និងសេវាកម្ម ពិសេសនោះ យើងមានការជឿជាក់ខ្ពស់ថា យុវវ័យកម្ពុជា នឹងចូលចិត្ដ បរិភោគនូវរសជាតិនៅហាងប្រភេទDrive-Thru របស់Carl's Jr. នេះ ដោយអាចចូលមកញ៉ាំខាងក្នុងហាង ដែលមានការតុបតែង ដូចនៅ រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ឬគ្រាន់តែជិះកាត់ ហើយកុម្ម៉ង់ម្ហូបពីបង្អួច Drive-Thru របស់យើងជាការស្រេច»។
សូមបញ្ជាក់ថា ក្រុមហ៊ុន CKE Restaurants Holdings,Inc. ជាក្រុមហ៊ុនមេ របស់ហាង Carl's Jr.និងHardee's បានប្រកាសបើក សម្ពោធហាងCarl’s Jr. ជាផ្លូវការនៅកម្ពុជានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ហើយ ក្រុមហ៊ុននេះ នឹងពង្រីកសាខាបន្ដទៀតនៅកម្ពុជា ក្នុងពេលខាងមុខនេះ ដោយដើម្បីផ្ដល់ងាយស្រួល ក្នុងខិតកាន់តែជិតអតិថិជនគ្រប់ពេលវេលា ៕