(អាមេរិក)៖ ក្រុមអ្នកជំនាញផលិតរថយន្ត Ford បានធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ថារថយន្ត Ford Ranger គឺជារថយន្តដែលមាំធន់ និងមានបច្ចេកវិទ្យាឆ្លាតលើសគេ។ រថយន្ត Ford Ranger អាចធ្វើការអូស ឬសណ្ដោងបានរហូតដល់ 3200kg មិនតែប៉ុណ្ណោះ ប្រព័ន្ធជំនួយ ពេលឡើងចំណោទ អាចដំណើរការបាននៅពេលកំពុងបើក រថយន្តទៅមុខ និងនៅពេលដែលអ្នកបើករថយន្ត ថយក្រោយផងដែរ ដើម្បីជួយទប់រថយន្ត មិនឲ្យរអិលចុះមកក្រោមវិញ។
ក្នុងខណៈនោះ ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្តចាប់ផ្ដើមដំណើរការ ដោយបានត្រួតពិនិត្យល្បឿន របស់កង់រថយន្តខាងមុខ និងខាងក្រោយ ដើម្បីបង្កើនកំលាំងអូស ទាញរបស់កង់ និងដើម្បីរក្សាលំនឹងរថយន្ត។ ជាងនេះទៅទៀត នៅពេលឡើងចំណោទ ដែលចោទខ្លាំងរហូតដល់ ៤៥ដឺក្រេ រថយន្ត Ford Ranger អាចផ្ទុកទម្ងន់រហូតដល់ 1000kg (១តោន) ក្នុងពេលតែមួយ។
ក្រៅពីនេះពួកគេក៏បានធ្វើតេស្ត យ៉ាងស្វិតស្វាញទៅលើកម្លាំងនៃការអូស សណ្ដោងរបស់រថយន្ត Ford Ranger ផងដែរ។ ដើម្បីបញ្ជាក់ពី ភាពរឹងមាំរបស់រថយន្ត គេបានធ្វើតេស្តដោយបានចត រថយន្តនៅលើកំនល់ដ៏ខ្ពស់មួយ ដោយបានយកដែកដែលមានទម្ងន់ ៦០០kg ទៅថ្ពក់នឹងផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃរថយន្ត បន្ទាប់មកគេក៏ចាប់ផ្ដើមបង្វិលរថយន្តនោះ ពីយឺតទៅលឿន ដើម្បីឲ្យដឹងច្បាស់ ពីភាពមាំ របស់ផ្នែកខាងមុខ និងខាងក្រោយនៃរថយន្តក្នុងការអូស ឬសណ្ដោងវត្ថុធ្ងន់ៗ។
គួរបញ្ជាក់ផងដែរ រថយន្ត Ford Ranger បានផលិតឡើងជាមួយនឹង ដែកថែបដែលមានភាពស្វិតមាំ៨ ប្រភេទខុសគ្នា។ អាស្រ័យហេតុនេះ ហើយ ទើបធ្វើឲ្យរថយន្ត Ford Ranger ជារថយន្តដែលមាំ ធន់ និងមានបច្ចេកវិទ្យាឆ្លាតលើសគេ។
មិនតែប៉ុណ្ណោះ គេក៏បានធ្វើតេស្តទៅលើការផ្ទុកទម្ងន់ របស់រថយន្តនេះផងដែរ ដោយបានទម្លាក់វត្ថុដែលមានទម្ងន់ខុសៗ គ្នាទៅលើផ្នែក ខាងក្រោយនៃរថយន្តបន្តបន្ទាប់គ្នា ដើម្បីធ្វើតេស្តមុខងារនៃការផ្ទុកទម្ងន់តាមទម្រង់ផ្សេងៗគ្នានៅលើរថយន្ត Ford Ranger។ ក្នុងកំឡុង ពេលធ្វើការទម្លាក់វត្ថុ ដែលមានទម្ងន់ខុសៗគ្នាទៅលើរថយន្ត មុខងារនៃការផ្ទុកទម្ងន់ចាប់ផ្ដើមដំណើរការ ដើម្បីរក្សាលំនឹងរបស់រថយន្ត ជៀសវាងការបាត់បង់លំនឹង នៅពេលដែលអ្នកដឹកឥវ៉ាន់ធ្ងន់ៗ។ ម៉្យាងទៀត រថយន្ត Ford Ranger ក៏មានបំពាក់នូវប្រព័ន្ធទប់លំនឹង រថយន្តបញ្ចៀសការវេរ ឬក្រឡាប់នៅពេលដែលអ្នកបើកបរល្បឿនលឿននៅលើផ្លូវកោង ឬផ្លូវរអិល៕