(ភ្នំពេញ)៖ លោកកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានផ្ញើសាទៅកាន់យុវជន ត្រូវរៀនគិតរៀនស្ដាប់ អ្វីក៏ដោយដែលប៉ះពាល់ដល់សន្តិភាព កុំទទួលយក យើងវេទនាគ្រប់គ្រាន់ហើយ។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់របស់លោកបណ្ឌិត កម្ពុជាបានប្រារព្ធ «ទិវាសន្តិភា» ស្របពេលដែលពិភពលោកកំពុងតែមានភាពច្របូកច្របល់ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយនាំឱ្យមានសង្រ្គាមកើតឡើងជាច្រើនតំបន់។ បើទោះបច្ចុប្បន្ននេះ មិនមែនសង្រ្គាមត្រជាក់ដូចកាលពីមុនក៏ដោយ ប៉ុន្តែវាជាការប្រកួតប្រជែងនៅក្នុងទម្រង់ថ្មី ដែលករណីនេះ បាននាំឱ្យមានការប្រទាញគ្នាទៅវិញទៅមក ដើម្បីស្វែងរកសម្ព័ន្ធមិត្តឱ្យបានច្រើនរបស់មហាអំណាច។

ជុំវិញករណីនេះ លោកបណ្ឌិត ដៀប សុផល បានជម្រុញឱ្យយុវជន សិក្សាអំពីប្រវត្តិសាស្រ្តឱ្យបានច្បាស់លាស់ដើម្បីបង្ការការធ្លាក់ចូលក្នុងប្រវត្តិសាស្រ្តច្រំដែរ ហើយអាចនាំឱ្យកម្ពុជាដែលកំពុងមានសន្តិភាពដោយកម្រ វិលធ្លាក់ចូលក្នុងសង្រ្គាមវិញសាជាថ្មី។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖