(ភ្នំពេញ)៖ លោកកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា «ទិវាសន្តិភាព» ត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយរដ្ឋាភិបាលបន្តវេន កាលពី១ឆ្នាំមុន ខណៈអ្នកស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា គឺជារដ្ឋាភិបាលចាស់ នេះសឱ្យឃើញពីការផ្ដល់តម្លៃ ការដឹងគុណពីថ្នាក់ដឹកនាំបន្តវេន ចំពោះថ្នាក់ដឹកនាំជំនាន់មុន។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តរូបនេះ បានឱ្យដឹងថា «ទិវាសន្តិភាព» មានតម្លៃទាំងរូបីយ និងអរូបបីយ ហើយបានផ្ដល់តម្លៃអប់រំច្រើនណាស់ដល់ប្រជាជនកម្ពុជា ជាពិសេសតម្លៃនៃសន្តិភាព។ លោកបណ្ឌិត បានបន្តថា សង្រ្គាមងាយបង្កើត ប៉ុន្តែសន្តិភាពមិនងាយរកបាននោះទេ តួរយ៉ាងប្រទេសកម្ពុជារបស់យើងគ្មានឡើយសន្តិភាពនៅក្នុងរយៈពេល ៥០០ឆ្នាំកន្លងមកនេះ ទើបតែមាននយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្រ្ត DIFID របស់សម្ដេចតេជោ ហ៊ុន សែន នេះតែប៉ុណ្ណោះ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញក្នុងរយៈពេល២៦ឆ្នាំមកនេះ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖