(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ក្នុងនាមជាអ្នកសារព័ត៌មានជិត៤០ឆ្នាំ និងជាអ្នកដែលបានសរសេរសៀវភៅ យុទ្ធសាស្រ្ត DIFID បានចុះទៅសិក្សាស្រាវជ្រាវដោយផ្ទាល់នាខែវិច្ឆិកា កន្លងទៅ ដើម្បីឈ្វេងយល់ពីការរស់នៅ និងការអភិវឌ្ឍនៅភូមិភាគខាងលិចប្រទេសកម្ពុជា ហើយជាអតីតដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមចុងក្រោយគេ។
នៅក្នុងដំណើរទៅកាន់ភាគខាងលិខប្រទេសនេះ បានធ្វើឱ្យលោកបានជួប និងនិយាយដោយផ្ទាល់ជាមួយអតីតខ្មែរក្រហម ក្រោយការធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាលនាឆ្នាំ១៩៩៨។ តាមរយៈលោក ម៉ារ យ៉ារិទ្ធិ អតីតខ្មែរក្រហមទាំងនោះ បាននិយាយទៅកាន់ពលរដ្ឋខ្មែរថា សូមកុំជឿលើការញុះញង់របស់ក្រុមណាមួយ ដែលមានបំណងចង់ឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្រ្គាមសាជាថ្មី សង្រ្គាមងាយបង្កើតប៉ុន្តែមិនងាយបញ្ចប់នោះទេ ហើយរឹតតែពិបាកក្នុងការរស់នៅថែមទៀត។ លោក ម៉ារ យ៉ារិទ្ធិ បានបង្ហាញសាររបស់អតីតខ្មែរក្រហមបែបនេះ តាមរយៈកិច្ចពិភាក្សាកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោក អ្នកសរសេរសៀវភៅ យុទ្ធសាស្រ្ត DIFID រូបនេះគឺ ក្រោយការសន្យាចំនួន៣ចំនុច ក្នុងយុទ្ធសាស្រ្ត DIFID ដែលមានដូចជា៖ ១៖ ការរក្សាសុវត្ថិភាពអាយុជីវិត, ២៖ ការរក្សាអាជីពនិងមុខរបរ និងទី៣៖ ការរក្សាទ្រព្យសម្បត្តិរបស់អ្នក បាននាំឱ្យអតីតខ្មែរក្រហមទាំងអស់ដែលស្ម័គ្រចិត្តចុះចូលជាមួយរដ្ឋាភិបាល បានទទួលនូវការសន្យា និងមានជីវភាពរស់នៅយ៉ាងសុខសាន្តជាមួយពលរដ្ឋខ្មែរដទៃទៀតរហូតដល់បច្ចុប្បន្ន។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖