(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ដែលជាអ្នកសារព័ត៌មានជិត៤០ឆ្នាំ និងជាអ្នកដែលបានសរសេរសៀវភៅ យុទ្ធសាស្រ្ត DIFID ផងនោះបានលើកឡើងថា យុទ្ធសាស្រ្ត DIFID បាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនេះ។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យុទ្ធសាស្រ្ត DIFID ត្រូវបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដើម្បីបំបែកនូវអង្គការចាត់តាំងនយោបាយ និងយោធាដែលនាំឱ្យមានសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្រ្តនេះហើយ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្មវិធី ទទួលបាននូវសន្តិភាពទូទាំងផ្ទៃប្រទេស និងលែងមានតំបន់ស្បែកខ្លា ដូចកាលពីអតីតកាលតទៅទៀត។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ម៉ារ យ៉ារិទ្ធិ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖