(ភ្នំពេញ)៖ ឱកាសពិសេស បានមកដល់ទៀតហើយ សម្រាប់អតិថិជនដែលតែងតែគាំទ្រ ដល់សេវាវីង Wing និងធ្វើការបង់វិក្កយបត្រ តាមរយៈ Wing អតិថិជនទាំងអស់នឹងមាន ឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។
អតិថិជននឹងទទួលបានការបង់វិក្កយបត្រជូនពី Wing រយៈពេលពេញមួយឆ្នំាចំនួន៦រង្វាន់, ការបង់វិក្កយបត្រជូនពី Wing រយៈពេល៥ខែ ចំនួន៩រង្វាន់ និងការបង់វិក្កយបត្រជូនពី វីងរយៈពេលបីខែ ចំនួន១៥រង្វាន់។ កម្មវិធីនេះ នឹងចាប់ផ្ដើមផ្ដល់ជូន ចាប់ពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេស Wing បានឲ្យដឹងថា «កម្មវិធីនេះផ្តល់ជូនសម្រាប់អតិថិជន Wing ទំាងអស់មិនថា អតិថិជនធ្វើការបង់វិក្កយបត្រតាមគណនីវីង ឬតាមភ្នាក់ងារវីងនោះទេ ពួកគាត់សុទ្ធតែមានឱកាសឈ្នះ ការបង់វិក្កយបត្រពេញមួយឆ្នំា ដែលនេះជាការផ្តល់ជូន នូវបទពិសោធន៍ដ៏អស្ចារ្យមួយកម្រិតទៀត ដល់អតិថិជន ក្នុងការទទួលបាន ភាពងាយស្រួល នៃការបង់វិក្កយបត្ររបស់ពួកគាត់តាមរយៈសេវាកម្មវីង»។
ដើម្បីចូលរួមក្នុងកម្មវិធីនេះ អតិថិជនអាចធ្វើការបង់វិក្កយបត្រ ជាមួយដៃគូ របស់ Wing ដែលមានជាង៦៥ក្រុមហ៊ុន រួមមានដូចជា អគ្គីសនី ទឹក គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ និងសេវាទូរស័ព្ទជាដើម តាមរយៈភា្នក់ងារវីងដែលមានជិត ៥០០០ កន្លែង នៅទូទំាងប្រទេស ឬតាមរយៈកម្មវិធីទូរស័ព្ទ Wing Money ដែលលោកអ្នកអាចទាញយកកម្មវិធីនេះបានពី App Store សម្រាប់ទូរស័ព្ទប្រភេទ iOS និង Google Play សម្រាប់ប្រភេទទូរស័ព្ទ Android ឬក៏ចុច *989# តាមរយៈទូរស័ព្ទដៃរបស់អ្នកដើម្បីធ្វើការបង់វិក្កយបត្រ។
កម្មវិធីនេះ នឹងធ្វើការចាប់រង្វាន់ជារៀងរាល់ខែ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០១៦ និង ថ្ងៃទី១៨ ខែមករា ឆ្នំា២០១៧ នៅទីស្នាក់ការកណ្តាលរបស់វីង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់ គេហទំព័ររបស់វីង www.wingmoney.com៕