(ភ្នំពេញ)៖ លោកកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា តាមរយៈការដាក់ចេញនូវចំណុចគន្លឹះសំខាន់៣ នៃនយោបាយឈ្នះ-ឈ្នះ គឺទី១/ ការរក្សាសុវត្ថិភាពអាយុជីវិត, ទី២/ ការរក្សាអាជីពនិងមុខរបរ និងទី៣/ ការរក្សាទ្រព្យសម្បត្តិរបស់អ្នក បានធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពដល់បច្ចុប្បន្ន។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

ការដាក់នូវយុទ្ធសាស្រ្ត DIFID ប្រៀបដូចជាការបំបែកនូវក្បាលម៉ាស៊ីនដឹកនាំរបស់អង្គការចាត់តាំងដែលនៅសេសសល់នាពេលនោះ ហើយអ្វីដែលរឹតតែពិសេសទៅទៀតដែលពិភពលោកមិនទាន់ធ្វើដូចនៅកម្ពុជា គឺកន្លែងដែលបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាលគឺត្រូវបានអភិវឌ្ឍន៍ទាំងអស់។ នេះគឺជាការបញ្ជាក់បន្ថែមទៀតពីលោកបណ្ឌិត ដៀប សុផល។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖