(កណ្ដាល)៖ តុលាការខេត្តកណ្ដាល បានចេញដីកាឃុំខ្លួនក្មេងទំនើងចំនួន៩នាក់បន្ថែមទៀត ដាក់ពន្ធនាគារ ខណៈដែលបក្ខពួកម្នាក់ទៀតបានគេចខ្លួន ប៉ុន្តែត្រូវបានសម្រេចចោទប្រកាន់បទល្មើសដូចគ្នា។ នេះបើយោងសេចក្ដី ប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
សូមជម្រាបថា គិតមកដល់ថ្ងៃនេះ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់ដាក់ពន្ធនាគារបានចំនួន២០២នាក់ហើយ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដូចខាងក្រោមនេះ៖