(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃចន្ទ ០១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC  និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ SME បានអញ្ជើញចូលរួមជាគណធិបតីក្នុងកម្មវិធី សិក្ខាសាលាចាប់ផ្ដើមអនុវត្តន៍គម្រោង គ្រប់គ្រងហានិភ័យទឹកជំនន់ ដែលអនុវត្តដោយថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពដោយ​ ឯក​ឧត្តម​ ប្រាក់​ គីមហុង​ អគ្គលេខាធិការរង​ នៃអគ្គលេខាធិកាដ្ឋាន​ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​។

កម្មវិធីនេះមានការអញ្ជេីញចូលរួមពី តំណាងអង្គការ​ CHF នាយកងរដ្ឋបាលខេត្ត​ ត្បូងឃ្មុំ​ នឹង​ មន្រ្តីពាក់ព័ន្ធនានា​ ប្រមាណ៥០រូប គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីគម្រោង និងប្រកាសជាផ្លូវការនូវការអនុវត្ត ហើយក៏ជាវេទិកាមួយ សម្រាប់អ្នកពាក់ព័ន្ធចូលរួម ក៏ដូចជាលើកជាសំណួរ និងផ្តល់ធាតុចូល ជួយជំរុញកិច្ចសហការ និងការគាំទ្រ សម្រាប់គម្រោងឆ្ពោះទៅមុខ។