(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអាហារូបករណ៍ និងផ្គូផ្គងគ្រឹះស្ថានសិក្សា សម្រាប់បេក្ខជនអាហារូបករណ៍ អ.ម.ត ឆ្នាំសិក្សា ២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ប្រធានការិយាល័យ ក្រុមការងារប្រតិបត្តិ ផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដានវឌ្ឍនភាពការងារ និងដកស្រង់ពីបញ្ហាប្រឈមនានា លើការដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថល អ.ម.ត និងការចាប់ផ្តើមដំណើរការផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជនអាហារូបករណ៍ អ.ម.ត ឆ្នាំសិក្សា ២០២៤-២០២៥៕