(ភ្នំពេញ)៖ ការិយាល័យមេធាវី នីតិនគរ តំណាងឲ្យលោក ចែម សកល និងលោក ចែម សមិទ្ធិ ជាម្ចាស់អចលនវត្ថុនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងដល់ភាគីចិនដែលជាអ្នកជួលដី ឲ្យអនុវត្តកាតព្វកិច្ចបង់ប្រាក់ឈ្នួល ក្រោយខកខានចំនួន៣ឆ្នាំ និង៩ខែ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ភាគីចិនដែលបំពានកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរ ចំនួន៣នាក់ រួមមាន ឈ្មោះ ZHU JIAGUO, ឈ្មោះ YANG XINGZHONG និងឈ្មោះ WENG RENCHUN។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងជាសាធារណៈ៖