(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយ ស្ថានទូតបារាំងនៅកម្ពុជា និងវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព នឹងរៀបចំពិធីរំលឹកខួបលើកទី២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ។
នៅក្នុងពិធីចុះហត្ថលេខាខាងលើនេះ មានការអញ្ជើញចូលរួមពី លោក ប្រាក់ សុខន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទសកម្ពុជា និង លោក Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក្រោមប្រធានបទ «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជា»។