(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ ហ៊ុន សារិន ត្រូវជាភរិយា នាយឧត្ដមសេនីយ៍ ញ៉ឹក ហួន បានទទួល មរណភាពវេលាម៉ោង ២៣:០៩នាទី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ។

ពិធីបុណ្យសពក្នុងប្រារព្ធធ្វើឡើងនៅផ្ទះលេខ១០ ផ្លូវលេខ២១១ ស្ថិតនៅភូមិ៦ សង្កាត់វាលវង់ ខណ្ទ៧មករា រាជធានីភ្នំពេញ។

តាមរយៈដំណឹងរមណភាពនេះ សូមទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលជ្រាប និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពនេះ។

នាយឧត្តមសេនីយ៍ ញឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាយុទ្ធមិត្តដ៏ស្និទ្ធរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកៀកស្មាលើសមរភូមិរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត ប៉ុល ពត ហើយជាថ្នាក់ដឹកនាំម្នាក់បានចូលរួមជាមួយសម្តេចតេជោ ធ្វើដំណើរទៅស្វែងរកការជួយគាំទ្រពីកងទ័ពវៀតណាមមកវាយប៉ុល ពត។

នាយឧត្តមសេនីយ៍បានទទួលមរណភាព នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដោយសាររោគាពាធ។