
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
គួរឲ្យតក់ស្លុត! រថយន្តក្រុងពីរគ្រឿង បុកគ្នាពេញទំហឹង នាំឲ្យមនុស្ស ២៧នាក់ស្លាប់ និង ៥០នាក់របួស នៅប៉ាគីស្ថាន
17-10-2016 04:15
(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានបាត់បង់ជីវិត និងជាង ៥០នាក់ទៀត រងរបួស បន្ទាប់ពីរថយន្តក្រុងពីរគ្រឿង បានបុកគ្នាពេញមួយទំហឹង នៅតាមដងផ្លូវក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានជាបឋមនោះ គឺគ្រោះថ្នាក់បានកើតឡើង ដោយសារតែរថយន្តទាំងពីរគ្រឿង ធ្វើដំណើរនៅពេលទៀបភ្លឺ ហើយរថយន្តមួយ ក្នុងចំណោមនោះបានបើកបរលើសល្បឿនកំណត់ ខណៈដែលរថយន្តទាំងពីរ សុទ្ធតែបានដឹងមនុស្សពេញៗដូចគ្នា ហើយក៏បានបុកគ្នាពេញទំហឹង នៅពេលភាគីមួយទៀត បើកបរចូលផ្លូវបញ្ចា្រស់។ សម្រាប់អ្នករងរបួសទាំង ៥០នាក់នោះ គឺមានមួយចំនួន កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរបំផុត ដែលអាចនឹងមានអ្នកបាត់បង់ជីវិត បន្ថែមទៀត៕