Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែធ្នូ៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន២៩នាក់

29-12-2024 17:33

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ២៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់ខ្លួន៦នាក់
* ⁠ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៥នាក់
* ⁠បេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០២៧១ករណី ឃាត់ខ្លួន២៥៩៦២នាក់ (ស្រី២០២១នាក់)៕