Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡង ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

29-12-2024 09:55

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងធ្វើជាមន្ត្រី ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញសាសរសេរលើកទី១។

ក្នុងពេលការរៀបចំកំណែនៅសាលាភូមិន្ទរដ្ឋបាលនេះ ក៏មានការអញ្ជើញពិនិត្យដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធានាតម្លាភាព សុក្រឹតភាព នៃការប្រឡង។

ត្រឹមរយៈពេលមួយថ្ងៃ បេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការធ្វើកំណែនឹងរៀបចំកែឲ្យបានរួចរាល់មុនឆ្លងឆ្នាំសកល ជាពិសេស ក្រសួងមុខងារសាធារណៈ បានដាក់សមាសភាពកំណែសន្លឹកកិច្ចការវិញ្ញាសាពហុចម្លើយ សរុបចំនួន១៣០នាក់ ដែលជាមន្ដ្រីក្រសួងមុខងារសាធាណរៈ និងគរុនិស្សិតអនុវិទ្យាល័យ ក្នុងការកែវិញ្ញាសានេះ៕