Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ថ្ងៃ រាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងប្រពឹត្តទៅនៅមុខព្រះបរមរាជវាំង

28-12-2024 21:28

(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។

សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ៕