Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងទំនើង២នាក់ បង្ហោះម៉ូតូតាមទីសាធារណៈ នៅក្រុងតាខ្មៅ ត្រូវនគរបាលខេត្តកណ្ដាលចាប់ខ្លួន

28-12-2024 17:49

(កណ្ដាល)៖ ក្មេងទំនើង២នាក់ ក្នុងឯកសណ្ឋានសិស្សសាលា បានជិះម៉ូតូបង្ហោះនៅតាមទីសាធារណៈ ចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើងទាំង២នាក់ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

ក្មេងទំនើងទាំងពីរនាក់ ទី១៖ ឈ្មោះ ឡាក់ សុវិរៈ ជាសិស្សវិទ្យាល័យស្អាង និងទី២៖ ឈ្មោះ ដេត វណ្ណារ៉ា ជាសិស្សវិទ្យាល័យស្អាង។ បច្ចុប្បន្នយុវជនទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕