Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរ ​៥,៧៥៨,១៣១នាក់ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៦ ខែតុលា

17-10-2016 09:43

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបញ្ជាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦មានប្រជាពលរដ្ឋខ្មែរ ចំនួន ៥,៧៥៨,១៣១នាក់ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។

សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មាន ចំនួនជាង៩.៦លាននាក់៕