(កំពត)៖ អតីតមន្ត្រីបក្សប្រឆាំងក្នុងស្រុកអង្គរជ័យ ខេត្តកំពត ចេញវីដេអូអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា បានចេញវីដេអូអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចមិនអាចបំភ្លេច នូវគុណូបការៈនិងគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលជាបិតាស្ថាបនិកសន្តិភាពនៃកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំកម្ពុជា តាមបែបប្រជាធិបតេយ្យសេរីពហុបក្សដើម្បីគាំទ្រការពារនូវសុខសន្តិភាព និងការរីកចម្រើន នៃសង្គមជាតិដើម្បីសេចក្តីសុខ និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសជាដាច់ខាត ចំពោះក្រុមអ្នកនយោបាយជ្រុលនិយមជាពិសេស ទណ្ឌិត សមរង្ស៊ី ដែលជាជនក្បត់ជាតិបីជំនាន់ ដែលបានប្រកាសចេញនៅគោលនយោបាយផ្ការីក តាមបែបបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងឈានទៅដល់ការបង្ករចលាចលនៅក្នុងសង្គមជាតិកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញា រួមគ្នា សាមគ្គីគ្នា ទប់ស្កាត់នូវនយោបាយជ្រុលនិយម តាមបែបបដិវត្តន៍ពណ៌របស់ជនក្បត់ជាតិបីជំនាន់សម រង្ស៉ី ដើម្បីការពារនូវសុខសន្តិភាពជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ៕