(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសផ្លូវការអំពី លទ្ធផលជំនួបពិភាក្សាជាមួយស្ថាប័នអន្តរជាតិនានា ចំនួន៤លើក ក្នុងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។

សេចក្ដីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា បេសកកម្មលើកទី១៖ ធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដោយបានជួបជាមួយ លោក Tesuji MIYAMOYO ប្រធាននាយកដ្ឋានទី១ ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសជប៉ុន, លើកទី២៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដែលបានជួបជាមួយ លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ, លើកទី៣៖ធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដែលបានជួបជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ, និង លើកទី៤៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដែលបានជួបជាមួយ ប្រធានមូលនិធិអាល្លឺម៉ង់សម្រាប់សន្តិភាព និងនីតិរដ្ឋ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖