(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១២នាក់ (ស្រី៣នាក់) ពាក់ព័ន្ធបទល្មើសចំនួន៧ករណី។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា៖
*ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ០៤ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤
*ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២AE0 ផ្លូវព្រះមុន្នីវង្ស ភូមិ០៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
*ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃម៉ាក) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៨ ផ្លូវលេខ១៦១ ភូមិ០៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
*ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវលេខ២៣២ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤
អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមុខស្តាតអូរឡាំពិក ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤
អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤១ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤
*ករណីទី៥៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកជើងធាក់ម៉ូតូឲ្យដួលរងរបួស រួចនាំគ្នាចុះយកមួកសុវត្ថិភាពដេញវាយលើជនរងគ្រោះបន្ថែមទៀត) ប្រព្រឹត្តនៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
*ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
*ករណីទី៧៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកជើងធាក់ម៉ូតូឲ្យដួលរងរបួស រួចនាំគ្នាចុះយកមួយសុវត្ថិភាពដេញវាយលើជនរងគ្រោះបន្ថែមទៀត) ប្រព្រឹត្តនៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KT-5250 ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JD-5491 ចំនួន១គ្រឿង, ម៉ូតូម៉ាក SUZUKI NEX ពណ៌សលាយខៀវ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HQ-0605 ចំនួន១គ្រឿង និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1LB-0425 ចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។
ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕