(ភ្នំពេញ)៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នឹងប្រារព្ធពិធីប្រគល់សញ្ញាបត្រ ជូនដល់គរុនិស្សិត និងនិស្សិតបច្ចេកវិទ្យា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យា ដែលបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជាមួយគ្នានេះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សូមអំពាវនាវដល់និស្សិត មកចុះឈ្មោះកក់ទទួលឯកសណ្ឋាន និងប័ណ្ណចូលរួមកម្មវិធី ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦៕
សូមអានសេចក្តីជូនដំណឹងរបស់ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស៖